Ayo Belajar di Fukuoka!

お使いのコンピュータによっては、正しく文字を表示できないことがあります。
その場合は、こちらのPDFをご覧下さい。【PDF】
Depending on the computer used, characters may not be displayed correctly.
If this occurs, please vier the PDF version. [PDF]

ហ៊្វូគូអូកាជាកន្លែងពេញនិយមមួយសម្រាប់និស្សិតបរទេស

បច្ចុប្បន្នមាននិស្សិតបរទេសចំនួន៩000នាក់មកពី៨៩ប្រទេស
កំពុងសិក្សានៅខេត្តហ៊្វូគូអូកា។ហ៊្វូគូអូកាជាខេត្តមួយដែល
មានចំនួននិស្សិតបរទេសច្រើនបំផុតទី៣ក្នុងប្រទេសជប៉ុន
ហើយនឹងកំពុងបន្តកើនឡើងជាបន្តបន្ទាប់។

មានសាកលវិទ្យាល័យល្បីៗជាច្រើន

ខេត្តហ៊្វូគូអូកាមានសាកលវិទ្យាល័យចំនួន៤០(ក្នុងនោះមាន
សាកលវិទ្យាល័យបច្ចេកវិទ្យាចំនួន១២)មហាវិទ្យាល័យបច្ចេកទេស
(រយះពេល២ឆ្នាំ)ចំនួន២០ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវ:
ចំនួន៣។សព្វថ្ងៃមាននិស្សិតសរុបចំនួន១៣ម៉ឺននាក់។

ការចំណាយលើជីវភាពរស់នៅសមរម្យ

និស្សិតដែលរស់នៅខេត្តហ៊្វូគូអូកាចំណាយលើតម្លៃជីវភាពរស់នៅ
រួមនឹងថ្លៃសាលា មានតម្លៃទាបបើធៀបនឹងអត្រាចំណាយ
មធ្យមទូទាំងប្រទេស។តម្លៃជួលផ្ទះថោកជាងនៅតូក្យូ៥០%ហើយ
ការចំណាយលើជីវភាពរស់នៅសរុបទាបជាង២៥%។

 

 

សំនួរទៅកាន់និស្សិតកំពុងសិក្សានៅហ៊្វូគូអូកា!

Mr. SREY CHENDA

Kyushu University
Graduate School
of Engineering

From PHNOM PENH

Q.រៀបរាប់ពីការរបៀបនៃការប្រឡងមុនពេលមករៀននៅជប៉ុន?

A. បន្ទាប់ពីសំរេចចិត្តថាចង់ទៅរៀននៅប្រទេសជប៉ុនហើយ យើងត្រូវសើបសួរ

ព័ត៌មានពីអ្នកដែលមានបទពិសោធន៍ឬនិសិ្សតដែលកំពុងសិក្សានៅទីនោះស្តីពី
ការមករៀនក៏ដូចជាការរស់នៅបរទេស។

១.ទៅសាកសួរព័ត៌មានពីនាយកដ្ឋានអាហារូបករណ៍នៃក្រសួងអប់រំនិងយកពាក្យសុំប្រឡងមកបំពេញ។

២.ជ្រើសរើសវគ្គដែលអ្នកចង់រៀនមានដូចជា ថ្នាក់ក្រោយឧត្តមសិក្សាថ្នាក់ឧត្តម

សិក្សា ថ្នាក់មធ្យម និង ថ្នាក់បណ្តុះបណ្តាល។

៣.វិញ្ញាប្រឡងមានជាភាសាអង់គ្លេសនិងគណិតវិទ្យាសំរាប់ថ្នាក់ឧត្តមសិក្សា
ថ្នាក់មធ្យម និង ថ្នាក់បណ្តុះបណ្តាលដែលចេញដោយក្រសួងអប់រំ

៤.ពេលប្រឡងលើកទី១ជាប់ហើយនិងបន្តទៅប្រឡងគណិតវិទ្យា និង មុខវិជ្ជា

ជំនាញដូចជារូបវិទ្យាឬគីមីវិទ្យាឬចំណេះដឹងទូទៅជាភាសាអង់គ្លេសឬជាភាសាជប៉ុន
៥.បទសម្ភាសន៍ត្រូវធ្វើឡើងនៅស្ថានទូតជប៉ុននៅប្រទេសកម្ពុជា
៦.លទ្ធផលប្រឡងទាំងវគ្គធ្វើតេសន្ត៍សរសេរនិងផ្ទាល់មាត់រួមនិងលិខិតបញ្ជាក់

សុខភាពត្រូវបានផ្ញើរទៅកាន់មហាវិទ្យាល័យឬសាលានៅប្រទេសជប៉ុន ហើយ

លទ្ធផលចុងក្រោយនិងប្រកាសប្រាប់ទៅបេក្ខជនប្រឡងតាមរយះស្តានទូតជប៉ុនប្រចាំ
នៅកម្ពុជា។

 

Ms.SAM SREYMOM

Kyushu University Graduate School of Agriculture

From PHNOM PENH

Q. ហេតុអ្វីបានជាអ្នកជ្រើសរើសមកសិក្សានៅហ៊្វូគូអូកា?
ពីព្រោះនៅហ៊្វូគូអូកាមានសាកលវិទ្យាល័យដែលផ្តល់នូវមុខវិជ្ជាដែលខ្ញុំចង់រៀន
ហើយទីក្រុងហ៊្វូគូអូកាក៏ជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលមានភាពងាយស្រួលក្នុងការរស់នៅ។មធ្យោបាយធ្វើ
ដំណើរ ម្ហូបអាហារ និងសំលៀកបំពាក់ រួមទាំងការស្នាក់នៅសុទ្ធតែមានតម្លៃសមរម្យ។

Q. សូមរៀបរាប់ពីចំនុចល្អនៃការមកសិក្សានៅហ៊្វូគូអូកា?

ផ្នែកអប់រំមានភាពល្អប្រសើរដោយសារសាស្រ្តាចារ្យមានទាំងបទពិសោធន៍និងកំរិតអប់រំខ្ពស់
សំភារ:គ្រប់គ្រាន់និងបរិយាកាសជុំវិញមានលក្ខខណ្ឌល្អសំរាប់ការក្រេបជពា្ជក់យកចំណេះដឹង។ម៉្យាងវិញទៀ
តការសិក្សានៅទីនេះក៏ផ្តល់នូវឪកាសក្នុងការពង្រឹងភាសាជប៉ុននិងអង់គ្លេសផងដែរ។ហើយក៏ផ្តល់ផងដែរនូវបទពិសោធន៍នៃវិធីសាស្រ្តរៀន
ការស្វែងយល់ពីរបៀបរបបរស់នៅនិងសង្គមរបស់ប្រទេសអភិវឌ្ឍពីនិស្សិ
ជប៉ុនក៏ដូចជានិសិ្សតមកពីបណ្តា ប្រទេសផ្សេងៗទៀត។

Q. ក្នុងកំឡុងពេលសិក្សានៅហ៊្វូគូអូកា តើអ្នកបានជួបប្រទះការលំបាកអ្វីខ្លះ?

ផលវិបាកមានដូចជាភាសា ប្រព័ន្ធអប់រំ និង
ការរស់នៅ។ប៉ុន្តែវាកើតឡើងនៅពេលដែលខ្ញុំទើបតែមកដល់ដំបូងប៉ុណ្ណោះ។

Q. សូមរៀបរាប់ពីបរិស្ថានរស់នៅជុំវិញដូចជាបន្ទប់ជាដើម?

បន្ទប់ខ្ញុំមានទំហំសមល្មមសំរាប់ការរស់នៅម្នាក់ឯងដូចក្នុងរូបភាព

Q. ពេលទំនេរតើអ្នកធ្វើអ្វីខ្លះ?

ពេលទំនេរខ្ញុំចូលចិត្តដើរលេងជាមួយមិត្តភ័ក្ត ដើរផ្សារនិងញុំាអីជុំគ្នា។

 

សាកលវិទ្យាល័យនៅក្នុងហ៊្វូគូអូកា

Fukuoka Women’s University

http://www.fwu.ac.jp/english/

koto@fwu.ac.jp

Fukuoka Institute of Technology

http://www.fit.ac.jp/EN/index.html

kokusai@fit.ac.jp

Kinki University Fukuoka Campus SchoolofHumanity-OrientedScienceand Engineering

http://www.fuk.kindai.ac.jp/

http://ccpc01.cc.kindai.ac.jp/english/e_net/index.htm

kym@fuk.kindai.ac.jp

 

សមាគមនិសិ្សតខ្មែរនៅជប៉ុនតំបន់គ្យូស៊ូ

និស្សិតខ្មែរបានមកសិក្សានៅខេត្តហ៊្វូគូអូកាតាំងពីដើមទសវត្សឆ្នាំ៩០កំឡុងពេលការបោះឆ្នោតសកលលើកទីមួយ
នៅកម្ពុជា។ពួកគេបានចូលរូមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយវប្បធម៌ខ្មែរ និងពង្រឹងទំនាក់ទំនងកម្ពុជា ជប៉ុន។
ជាក់ស្តែង ពួកគេធ្លាប់បានរៀបចំអោយមានព្រឹត្តិការណ៍វប្បធម៌ជាច្រើន ក៏ដូចជាសម្របសម្រួលដំណើរទស្សនកិច្ច
របស់ថ្នាក់ដឹកនាំកម្ពុជានៅក្នុងខេត្តនិងតំបន់ក្បែរៗ និងចូលរួមផងដែរក្នុងសកម្មភាពមនុស្សធម៌នានា។ រហូតដល់
ខែមករាឆ្នាំ២០០៣ទើប”ក្លឹបនិស្សិតខ្មែរនៃតំបន់គ្យូស៊ូ” ក្រោយមកក្លាយជា”សមាគមនិស្សិតខ្មែរនៅជប៉ុន
តំបន់គ្យូស៊ូ”ត្រូវ បានបង្កើតឡើង។សមាគមមានគោលបំណង៖

1.ជួយចូលរួមផ្សព្វផ្សាយពីវប្បធម៌ និង អរិយធម៌ខ្មែរ

2.ពង្រឹងពង្រីកទំនាក់ទំនងកម្ពុជា ជប៉ុន

3.ផ្លាស់ប្តូរគំនិតយោបល់រវាងនិសិ្សតដូចគា្នរូមទាំងនិសិ្សត
ខ្មែរ និស្សិតជប៉ុននិងនិសិ្សតបរទេសផ្សេងៗ

4.ជួយសម្រួលដល់ការរស់នៅរបស់និសិ្សតខ្មែរនៅ
ប្រទេសជប៉ុន

5.ស្វែងរកជំនួយឧបត្ថម្ភដល់សិស្សក្រីក្រតាមជនបទ
នៅប្រទេសកម្ពុជា

http://www.csaj-khmer.org/

chendasrey@gmail.com

 

សមាគមនិសិ្សតបរទេសនៅហ៊្វូគូអូកា(FOSA)

ជាសមាគមដែលត្រូវបានបង្កើតឡើង
ដោយនិសិ្សតបរទេសក្នុងគោលបំណង
ជួយគ្នាទៅវិញទៅមក។ ការចូលរួមក្នុង
សកម្មភាពផ្សេងៗរបស់និស្សិតបរទេស
ជាមួយប្រជាជនរស់នៅហ៊្វូគូអូកាដូចជា
ការធ្វើដំណើរទេសចរណ៍ ការប្រកួតកីឡា
ផ្សេងៗ ការសម្តែងសិល្ប:ដើម្បីបង្ហាញ
ពីវប្បធម៌ជាដើម ជម្រុញអោយមានការ
ស្វែងយល់កាន់តែច្បាស់ពីគំនិតក៏
ដូចជាវប្បធម៌របស់ប្រទេសផ្សេ ងៗ។

www.fosa.jp

info@fosa.jp

 

មជ្ឈមណ្ឌលសម្រាប់ជួយនិស្សិតបរទេស

FUKUOKA INTERNATIONAL STUDENT SUPPORT CENTER

មជ្ឈមណ្ឌលសម្រាប់ជួយនិស្សិតបរទេស(FiSSC)ត្រូវបានបង្កើត

ឡើងក្នុងខែកក្កដាឆ្នាំ2008ក្នុងគោលបំណងគាំទ្រដល់និសិ្សត

បរទេសដែលរស់នៅក្នុងខេត្តហ៊្វូគូអូកា ដោយទទួលការឧបត្ថម្ភ

និងគាំទ្រពីសាលាខេត្ត

សកម្មភាពសំខាន់ៗរបស់FiSSCរួមមាន៖

  • ធ្វើសិក្ខាសាលាសិក្សា នៅបណា្តប្រទេសនានា
  • ជួយស្វែងរកការងារក្រៅម៉ោង
  • ជួយនិសិ្សតរកការងារធ្វើនៅប្រទេសជប៉ុន
  • បង្កើតទំនាក់ទំនងជាមួយនិសិ្សតបញ្ចប់ការសិក្សានៅហ៊្វូគូអូកា
    ទំនាក់ទំនងព័ត៌មាន
    សមាគមអតីតនិសិ្សតនៅតំបន់Fukuoka-kyushu
    +855-97-2911-333 /+855-12-697-776

URL: http://www.fissc.net/

E-mail:fissc09@gmail.com

Tel:+81-92-725-9201